Subtotal: $0.00
ដោយ​ប្រើ​ឆ្នាំង​សាក​ 45W​ របស់ ​Samsung​ ផ្ទាល់​ Galaxy​ S20​ Ultra ​ចំណាយ​ពេល​សាក​ថ្ម​មួយ​ពេញ​ខ្ទង់​ 58​ នាទី​

បច្ចុប្បន្នយើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung បានកំពុងតែបន្តអភិវឌ្ឍទៅលើបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន (Fast Battery Charging) របស់ខ្លួនជាបន្តបន្ទាប់ពោល គឺអភិវឌ្ឍពីកំលាំងសាក 15W ដែលប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ Galaxy S10 Series ឡើងដល់ 25W ទៅ 45W ដែលបានប្រើនៅលើជំនាន់ Galaxy Note 10 Series។ ហើយពេលនេះ ជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S20 Ultra បានបន្តប្រើបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿនកំលាំង 45W ផងដែរ ហើយជាលទ្ធផលគឺដំណើរការសាកបញ្ចូលរបស់វាគឺមានល្បឿនលឿនល្អជាងមុន។ 

 

បើតាមរបាយការណ៍ធ្វើតេស្តផ្ទាល់ជាមួយការសាកបញ្ចូលថ្មកំលាំង 5,000mAh នៅលើ Galaxy S20 Ultra ពីកម្រិត 0% ទៅពេញ 100% គឺប្រើពេលតែ 58 នាទីប៉ុណ្ណោះតាមរយះការប្រើប្រាស់ដុំឆ្នាំងសាកកំលាំង 45W។ ហើយនេះគឺជាចំនុចពិសេសថ្មីនៃបច្ចេកវិទ្យា Fast Charge ដ៏គួរអោយចាប់អារម្មណ៍បំផុតព្រោះថាបើយើងធៀបទៅនឹងថ្មកំលាំង 4,300mAh របស់ Galaxy Note 10+ ត្រូវប្រើពេលយូរជាង 1 ម៉ោងដើម្បីសាកពេញ 100% ជាមួយការប្រើឆ្នាំងសាកកំលាំង 25W ហើយប្រើពេលយូរជាង 2 ទៅ 3 នាទីប៉ុណ្ណោះប្រសិនបើសាកជាមួយឆ្នាំងសាកកំលាំង 45W ដូចគ្នា។ 

100% secure payments

Credit/ Debit Card/ Banking

Trusted Delivery

Free Delivery In Cambodia

Support 24/7

Call us: ( +855 ) 15 427 427

https://t.me/PSKKH

Telegram